ប្រវតិ្តក្រុមហ៊ុន

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស៊ុន ហ៊ួរ ​គ្រុប​ ​ជា​អ្នក​នាំ​ចូល​ ​និង​ចែក​ចាយ​ផ្តាច់​មុខ​ នូវ​ប្រភេទ​ផលិត​ផល​ជា​ច្រើន​ ​ដែល​មាន​គុណ​ភាព​ ​និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ ហើយ​ជា​ពិសេស​ផលិត​ផល​ទាំង​នេះ​ បាន​ឆ្លងកាត់ការ​វាយ​តម្លៃ​ និង​ត្រូវ​បាន​ណែនាំ ឲ្យ​ប្រើ​ប្រាស់​ដើម្បី​បង្កើន​សម្រស់​ និង​គុណ​ភាព​ ​គេហដ្ឋាន​របស់​អស់​លោក​អ្នក​។

ស៊ុន​ ហ៊ួរ​​ ​គ្រុប​ ​បាន​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​ដើមទសវត្សទី៩០​ ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ជាផ្លួវការនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន ស៊ុន ហួរ គ្រុប ជា​អ្នក​ចែក​ចាយ​ផ្តាច់​មុខ​នៃ​បរិក្ខារ​បន្ទប់​ទឹក​ ម៉ាស៊ីនទឹកក្តៅ ម៉ូទ័របូមទឹក​ ឥដ្ឋការ៉ូ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត ដែល​មាន​ប្រភព​ចេញ​ពី​ម៉ាក​ល្បីៗ (ឧទាហរណ៍ដូចជា TOTO និង Ariston Thermo Group)​ ​មក​ពី​ប្រទេសជប៉ុន​ ​អ៊ីតាលី​ ​អារ៉ាប់រួម​ ​ជា​ដើម​។

ក្នុង​រយៈ​ពេល​​ច្រើន​ឆ្នាំ​កន្លង​មក​ ពួក​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួមជួយ​សម្រួល​​​​ជីវិត​​របស់​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ ឲ្យកាន់តែ​មាន​ភាព​ងាយ​ស្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយវាជាកិត្តិយសរបស់ពួកយើងដែលបានជួយត​ភ្ជាប់ បង្កើតចំនងរវាង ​ប្រជាជន​ខ្មែរ​​រាប់​លាន​នាក់​ ទៅ​នឹង​ផលិត​ផល​ម៉ាក​ល្បី​ដែល​​ធន់នឹង​ភាព​ចាស់​ ​សឹក​រិច​រិល​។

សមិទ្ធិផល៖

ចាប់​ផ្តើម​ពី​ហាង​តូច​មួយ​ក្បែរ​ផ្សារ​អូរឬស្សី​ ​ឥឡូវ​នេះ​ ​ស៊ុន ហ៊ួរ ​គ្រុប​ មាន​ការិយាល័យ​តាំង​បង្ហាញ​ចំនួន​៣ (២នៅទីក្រុងភ្នំពេញនិងមួយនៅខេត្តសៀមរាប)។ លើស​ពី​នេះ​យើង​មាន​សណ្ឋាគារ​មួយ និង រោងចក្រ​ទំហំ​ធម្យម​មួយ​។ ​សព្វ​ថ្ងៃ​ ​ស៊ុន​ ហ៊ួរ ​គ្រុប​ ទទួល​បាន​ក្នុង​នោះ​ ប្រាក់​ចំណូល​ពួក​យើង​ក៏​ឡើង​ខ្ពស់​លើស​ពី​៦​ខ្ទង់​ផង​ដែរ​។

ពួក​យើង​ក៏​បាន​ផ្គត់​ផ្គង់​គម្រោង​សាងសង់ធំៗ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា​ សណ្ឋាគារ​ សុខា​ ខុនដូ​ ​បូរី​ ​និង​គេហដ្ឋាន​ឯកជន​រាប់​ម៉ឺន​ខ្នង​។

ជា​មួយ​អ្នក​ផ្គត់​ផ្គង់ជាង​៣០០នៅទូទាំងប្រទេស ពួក​យើង​បាន​នឹង​បន្ត​ពង្រីក​វិសាលភាព​សេវាកម្ម​ក្រុមហ៊ុន និង​ជឿ​ជាក់​ថា​ ប្រជាជន​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ឳកាស​ទទួល​​យក​បទពិសោធន៍​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មានគុណភាពខ្ពស់ ព្រម​ទាំង​ធន់​នឹង​បរិយាកាស​នៃ​ប្រទេសកម្ពុជា។

ក្រុមហ៊ុនដែលមានទំនួលខុសត្រូវ

ពី​ពេល​ចាប់​ផ្តើម​ដំបូង​ ​មក​ទាល់​ពេល​នេះ​ ​ស៊ុន ហ៊ួរ គ្រុប ​តែង​ប្រកាន់​យក​ទស្សនៈ​ចំនួន​បី៖

ភាព​ស្មោះ​ត្រង់

លក់បន្ត និង ចែក​ចាយ​ ផលិត​ផល​ដែល​មាន​គុណភាពពិតៗ ​និង​ដែល​បាន​ធ្វើ​តេស្ត​បញ្ជាក់​ពី​សុវត្ថិភាព​និង​អត្ថប្រយោជន៍​សម្រាប់​សុខ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​ ​និង​អតិថិជន​។

សហគមន៍​ជា​ចំបង​ ​

អថិជន​ត្រូវនៅ​មុខ​ជា​និច្ច​។ ការ​ផ្តល់​នូវ​ផលិត​ផល​ដែល​មាន​គុណភាព​តែ​មួយ​មុខ​មិន​គ្រប់​​គ្រាន់​ទេ។​ យើង​​ថែរក្សា​និង​ថែ​ទាំ​អតិថិជន​ គ្រប់ពេលវេលានិង​ទីកន្លែង​។​ ​ថែ​ទាំ​ ​អតិថិជន​ឲ្យ​បាន​ល្អ​ក្នុង​ពេល​ឥឡូវ​​ អតិថិជន​នឹង​ជួយ​ថែ​ទាំ​ជំនួញ​របស់​ពួកយើង​វិញនា​ពេល​ក្រោយ។

ដឹង​ច្បាស់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ​

តាំង​ពី​ថ្ងៃ​ទី​មួយ​នៅ​ក្នុង​ជំនួញ​ ​យើង​បាន​ដឹង​ច្បាស់​ពី​ គោលដៅ​ដែល​យើង​ត្រូវ​សម្រេច​ ​និង​ដឹង​ពី​សមត្ថភាព​ ​និង​ធនធាន​ដែល​យើង​មាន​។ យើង​តែង​​ពង្រីក​ចំណេះ​ដឹង​ ​និង​សមត្ថភាព​របស់​ពួក​យើង​ ​ដើម្បី​ឆ្លើយ​តប​ ឲ្យ​បាន​សម​ស្រប​ ​ទៅ​នឹង​ទីផ្សារ​ដ៏​មមាញឹកមួយ​នេះ​។

បេសកកម្មរបស់ពួកយើង៖

បំភ្លឺ​ផ្ទះ​របស់​លោក​អ្នក​ជា​មួយ​នឹង​សម្ភារៈ​ដែល​មាន​សុវត្ថិភាព​ ​និង​ស្តង់​ដា។

Showrroom250 × 356 px

Our History

១៩៩៦
១៩៩៨
២០១៧

១៩៩៦

ស៊ុន ហ៊ួរ​ ​គ្រុប​ ​ទទួល​បាន​សិទ្ធិ​ចែក​ចាយបន្តនូវ​ផលិត​ផល​ ម៉ាក​ Ariston ដែល​ជា​ម៉ាក​ឈាន​មុខ​របស់​អ៊ីតាលខាង ប្រព័ន្ធទឹកក្តៅ។ ​ផលិត​ផល​របស់​ ​Ariston​ ​Thermo​ Group បាន​ជួយ​សម្រួល​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ និង​​ជីវិត​ប្រកប​ទៅ​ដោយ​ផាកសុខភាព​ដល់​អ្នក​ប្រើ​ប្រាស់​​ជាង៥០ឆ្នាំមកហើយ​។ ​នៅ​ក្នុង​ឆ្នាំ​ដដែល​ ក្រុមហ៊ុនយើងបានទទួលសិទ្ធិនាំចូលផ្តាច់មុខ មួយទៀត ពី R.A.K Ceramics ​ដែល​ជា​ក្រុម​ហ៊ុនផលិតឥដ្ឋការ៉ូសេរ៉ាមិច ​អារ៉ាប់ដំបូង​បង្អស់​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​គុណភាព​ ISO 9001 បាន​ចូលទីផ្សារកម្ពុជា។

១៩៩៨

ការ​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​ពីរឆ្នាំ​បានចេញជាផ្កែផ្កា ក្រោយ​ពេល​ក្រុមហ៊ុន​​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​​ចែក​ចាយ​នូវសម្ភារៈ បរិក្ខារ​បន្ទប់​ទឹក ម៉ាក TOTOដ៏ល្បីឈ្មោះ។ TOTO​​ មាន​ប្រវត្តិ​ក្នុង​ទី​ផ្សារ​ជាង​១០០ឆ្នាំ ហើយ​វា​ជា​ម៉ាក​ផលិត​ផល​ដែល​មិន​ងាយ​នឹង​មាន​គូ​ប្រជែង​មក​ពី​ប្រទេស​​​ជប៉ុន​។ TOTO ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយសារ​ភាព​ធន់​និង​ស្តង់ដារ​ខ្ពស់​របស់​វា​។

២០១៧

ការ​ផ្គត់​ផ្គង់​ឥដ្ឋការ៉ូសេរ៉ាមិច​ និង​គ្រឿង​បរិក្ខារបន្ទប់​ទឹក​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃទីផ្សារ​ប៉ុណ្ណោះ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​និង​ភាពពេញនិយមនាពេលបច្ចុប្បន្នរបស់​អតិថិជន​ ពួក​យើង​បាន​នាំ​ចូល​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ទៀត​ដូច​ជា ឧបករណ៍ប្រើប្រាស់​ថាមពលកកើតឡើងវិញ, សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក, អាំងសម្រាប់ស្តុកទឹក, អាងហែលទឹក, ប្រព័ន្ធទឹកក្តៅ, ម៉ូទ័របូមទឹក និង ម៉ាស៊ីនចម្រោះទឹក។​ស៊ុន ហ៊ួរ​ ​គ្រុប​ ​មិន​ត្រឹម​តែ​នាំ​ចូល​ផលិត​ផល​ពី​ក្រុម​ហ៊ុន​ TOTO ​និងAriston​ ​ប៉ុណ្ណោះ​ទេ​ ​តែ​ពួក​យើង​ក៏​នាំ​ចូល​ផលិត​ផល​ពី​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា​ GRUNDFOS, POOLSPA, PUREPRO និងATMOR ផងដែរ។